ភ្នំពេញៈ ដោយទទួលបាននូវគំនិតផ្តួចផ្តើម និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តហាយណាន នៃសាធារណរដ្ឋប្រជាមានិតចិន នឹងមកពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកឡើងបាយដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋជាលើកទី២ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ចាប់ពីថ្ងៃទី ១០ដល់១៣ ខែតុលា ឆ្នាំ២០១៦ ឆាប់ៗខាងមុខនេះ តាមកម្មវិធីដូចខាងក្រោម៖
- ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែ តុលា ៖ ពិនិត្យភ្នែក
- ចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែ តុលា ៖ វះកាត់ភ្នែកឡើងបាយ
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលមានជំងឺ ភ្នែកឡើងបាយ អញ្ជើញមកទទួលសេវានេះ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ដោយឥតគិតថ្លៃ តាមកាលបរិច្ឆេទខាងលើ និងជួយផ្សព្វផ្សាយបន្ត៕
មតិយោបល់