ព័ត៌មានជាតិ

ជិះរត់គេចទៅណារួច! ជនសង្ស័យម្នាក់ច្រានយកម៉ូតូពីក្មេងស្រីត្រូវសមត្ថកិច្ចវាយខ្នោះ

ព្រៃវែង: នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២និង១០នាទី មានករណីលួចមានស្ថានទម្ងន់ទោស ចំណុចភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។

ជនសង្ស័យឈ្មោះ ខន សុខឃឿន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ៩៣ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពច្រាន ជនរងគ្រោះ ឈ្មោះ សែម អ៊ីងជឺ ភេទស្រី អាយុ ១៣ឆ្នាំ រស់នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដណ្តើមយកម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខ កំពង់ ចាម 1I-9755។
ពេលធ្វើសកម្មភាពរួចជនសង្ស័យ បានជិះម៉ូតូរបស់ជនរងគ្រោះទៅទិសខាងលិច ពេលនោះសមត្ថកិច្ចក៏ដេញតាមរហូតដល់ចំណុចភូមិអណ្តូងស្អាត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ទើបស្ទាក់ឃាត់ខ្លួនបានជនសង្ស័យ ព្រមទាំងវត្ថុតាង៕

មតិយោបល់