ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ ពន្លះម៉ូតូ១គ្រឿង បណ្ដាលឲ្យរបួសមនុស្ស ២នាក់ នៅស្រុកត្រាំកក់

តាកែវ: កាលពីវេលាម៉ោង១១ និង៤០នាទីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ មានករណីរឿងគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ (ក្នុងទិសដៅបញ្ច្រាសគ្នា) ស្ថិតនៅលើផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ ១៧-១៨ ក្នុងភូមិត្នោជុំ ឃុំអូរសារាយ ស្រុកត្រាំកក់ ។

រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាកស្លាកលេខ ភ្នំពេញ២E-៥៤២៧ បើកបរដោយឈ្មោះ សោម ឈឿន ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិចម្ការនាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត មុខរបរកសិករ (គ្មានរបួស) ដែលបើកបរមកពីទិសខាងលិច លុះបើកមកដល់ចំណុចខាងលើ ក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿង ម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ ១R-៧៧៩២ បើកបរដោយឈ្មោះ ធី តៃ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិត្រពាំងភ្លូ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ (របួសស្រាល) មានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ នេត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (រងរបួសធ្ងន់) ស្នាក់នៅភូមិឃុំជាមួយគ្នា ដែលបើកបរមកពីទិស ខាងកើត។

ដោយទ្បែកជនរងគ្រោះ ត្រូវបានយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកអង្គការភ្លាមផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងខាងលើ រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ រីឯវត្ថុតាងរថយន្ត និងម៉ូតូខាងលើ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់