ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូវ៉ាជែងទៅបុករថយន្តពីក្រោយ បណ្ដាលឲ្យដួលបែកក្បាលជង្គង់ធ្ងន់

កំពង់ស្ពឺៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូបុករថយន្ត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤១ គីឡូម៉ែត្រលេខ១៥-១៦ ភូមិគគ្រួស ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។

ដំណើររឿង៖ យោងតាមប្រភពពីកន្លែងកើកហេតុបានដឹងថា ជនបង្កឈ្មោះ នៅ រដ្ឋា ហៅកឹម ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិព្រៃគុគ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាក ណៃ ហត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX-9378 ធ្វើដំណើរពីត្បូងទៅជើងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បានវ៉ាជែងម៉ូតូមួយគ្រឿង ហើយជ្រុលចង្កូតទៅបុករថយន្តម៉ាក នី សាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A.4241 ពីក្រោយដួលបែកក្បាលជង្គង់របួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯវត្ថុតាងសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីចាត់ការតាមនីតិវិធី ចំណែកអ្នកបើកបររត់គេចបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ៕

មតិយោបល់