ព័ត៌មានជាតិ

នៅថ្ងៃចន្ទនេះ! ថៃ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ ១២,៥៨៣នាក់, ស្លាប់ ១៣២នាក់

(បាងកក)៖ ក្រសួងសុខាភិបាលថៃថ្ងៃចន្ទ ទី១៣ ខែកញ្ញានេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១២,៥៨៣ករណី និងស្លាប់ថ្មី ១៣២នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១២,៤២០ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៦៣ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។

បញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 សរុបក្នុងប្រទេសថៃកើដល់ ១,៣៩៤,៧៥៦ករណី ក្នុងនោះមានអ្នកស្លាប់ ១៤,៤៨៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,២៤៨,១៥៨នាក់៕

ប្រភព៖ Bangkok Post

 

មតិយោបល់