Post News Media ព័ត៌មានជាតិ Update៖ គ្រោះ...

Update៖ គ្រោះថ្នាក់ដ៏រន្ធត់! រថយន្តក្រទ្បុកម៉ង់ត៍ក្រុមហ៊ុន CHENGLONG បុកកិនស្ត្រីជិះកង់ម្នាក់ ស្លាប់ដាច់ខ្លួនជា២កំណាត់

ភ្នំពេញ: ស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអធ័ម ក្នុងសភាពដាច់ខ្លួនជា២កំណាត់ បែកធ្លាយ ខួរ សាច់ រាយប៉ាយពេញផ្លូវ គួរឲ្យរន្ធត់ ហើយត្រូវបានរថយន្តស្តារិច បើកស្របទិសមកបុកកិនសពបន្ថែម កាលពីវេលាម៉ោង ៩និង០០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភ្លើងស្តុប២០០៤ កែងផ្លូវសហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ អាយុប្រហែលជាង៥០ឆ្នាំ ស្លៀកខោក្រណាត់ផ្កាជើងវែង ពាក់អាវ ដៃវែង ពណ៌ប្រផេះ ជិះកង់ពណ៌ខៀវ មានថង់ ម្ហូប អាហារ ។ ចំណែករថយន្តបង្ក ប្រភេទក្រទ្បុកម៉ង់ត៍ក្រុមហ៊ុន CHENGLONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2386 អ្នកបើកបរ រត់គេចខ្លួនបាត់ បន្សល់ទុករថយន្តចោលពីកន្លែងកើតហេតុ ប្រហែល៥០០ម៉ែត្រ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះ បានជិញះកង់ ចេញពីផ្សារសិនជូរី មានថង់ត្រី សាច់ ម្ហូបអាហារ ធ្វើដំណើរពីកើតទៅលិច ដល់ចំណុចភ្លើងស្តុបខាងលើ ស្រាប់តែមានរថយន្តក្រទ្បុកម៉ង់ត៍ក្រុមហ៊ុន CHENGLONG បើកពីត្បូងទៅជើង ជ្រុលមកបុកស្ត្រីរងគ្រោះ កំពុងជិះកង់បណ្តាលឲ្យស្លាប់ ដាច់ខ្លួនជា២កំណាត់ ហើយបើកទៅហួស ផុតសព ត្រូវបានរថយន្ត ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខលេខ ភ្នំពេញ 2AM-6234 បើកបរដោយជនជាតិចិន ធ្វើដំណើរស្របទិសគ្នា តាមពីក្រោយហ្វ្រាំងមិនទាន់ ជ្រុលមកកិនសពបន្ថែម រួចអ្នកបើកបរចុះរត់គេចខ្លួនបាត់ដែរ ។

ដោយទ្បែករថយន្តបង្ក ទោះជាព្យាយាមបើករត់ យ៉ាងណាក្តី ត្រូវបានសម្ថកិច្ចដេញតាមឃាត់បានរថយន្ត តែអ្នកបើកបរ លោតរត់គេចខ្លួនទៅបាត់ ។ ចំណែករថយន្តទី២ ស្តារិច ត្រូវបានសមត្ថកិច្ច ឃាត់នាំទៅផ្នែកជំនាញជាបណ្តោះអាសន្ន ។

ក្រោយកើតហេតុ សាកសពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីបន្តស្រាវជ្រាវស្វែងរកសាច់ញាតិ ចំណែករថយន្ត២គ្រឿង រថយន្តដឹកបេតុង និងរថយន្តស្តារិច ត្រូវបានសមត្ថកិច្ចយក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការក្រុងភ្នំពេញ កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕