កណ្ដាលៈ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨និង០០នាទី មានករណីរំលោភលើទំនុកចិត្ត ស្ថិតក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ហ៊ សុខ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូឡាន មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។
ជនសង្ស័យឈ្មោះ ពួក ប៊ុនធឿន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន) ធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំ ពីបទ៖ ជួញដូរថ្នាំញៀន។
សម្ភារៈបាត់បង់៖ ម៉ូតូចំនួន០១គ្រឿងម៉ាកMSX ។
សភាពរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុជនសង្ស័យ បានខ្ចីម៉ូតូរបស់ជនរងគ្រោះចេញទៅ
បាត់។ លុះរហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទីជនរងគ្រោះបានឃើញជនសង្ស័យត្រឡប់មកផ្ទះវិញ មិនឃើញម៉ូតូរបស់ខ្លួនក៏បានទៅដាក់ ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលកោះខែល។ បន្ទាប់មកកម្លាំងប៉ុស្តិ៍ បានកោះហៅជនសង្ស័យមកសាកសួរ និងបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់