ព័ត៌មានជាតិ

ម៉ូតូ៣គ្រឿងបុកបន្តគ្នាបណ្ដាលបុគ្គលិកពេទ្យប្រចាំសង្កាត់ម្នាក់ស្លាប់ នៅខេត្តតាកែវ

តាកែវ: នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ៣គ្រឿងបុកបន្ត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

ម៉ូតូម៉ាក សង់​ សេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1M-4054 អ្នកបើកបរឈ្មោះ សុខ ចី ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ បុគ្គលិក ពេទ្យប្រចាំសង្កាត់បារាយណ៍ រស់នៅភូមិពន់ខាវ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ ពាក់មួកសុវត្ថិភាព។

ម៉ូតូម៉ាក សង់ សេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1E-4472 បើកបរដោយឈ្មោះ មូល ម៉ៅ ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិដូនពែង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ រងរបួសធ្ងន់ គ្មានស្លាកលេខមួកសុវត្ថិភាព រួមដំណើរជាមួយឈ្មោះ ពេជ្រ គឿន ភេទស្រី អាយុ ៥៥ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិឃុំជាមួយគ្នា ត្រូវជាប្រពន្ធ។

ម៉ូតូម៉ាក អ៊ិចស៊ិនទ័រ ពណ៌ក្រហម គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ហុម វិច្ឆយ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មិនពាក់មួកសុវត្ថិភាពរបួសធ្ងន់ រួមដំណើរជាមួយឈ្មោះ សន វុធ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំជាមួគ្នារបួសស្រាល។

មូលហេតុ៖ អ្នកបើកបរម៉ូតូបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងមិនប្រកាន់ស្ដាំ បណ្ដាលឲ្យទៅបុកម៉ូតូមួយគ្រឿង ដែលជិះនៅខាងមុខដួលនឹងមានម៉ូតូមួយគ្រឿងទៀតមកពីក្រោយ។

ករណីខាងលើ ម៉ូតូបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់