ព័ត៌មានជាតិ

អគារមួយកន្លែងត្រូវអាជ្ញាធរផ្អាក បន្ទាប់ពីត្រួតពិនិត្យឃើញគ្មានច្បាប់អនុញ្ញាត

តាកែវៈ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកស្រុកបាទី បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាព ស្រុកបាទី រួមមានលោកនាយករដ្ឋបាល លោកអធិការរងស្រុក លោកប្រធានការិយាល័យភូមិ បាលស្រុក លោកមេឃុំ ព្រមទាំងកងកម្លាំងបានចុះពិនិត្យមើលសំណង់រោងចក្រ ១កន្លែង ស្ថិតនៅភូមិខ្នារទង់ ឃុំកុមាររាជា ដោយពិនិត្យឃើញថា សំណង់អគាររោងចក្រ១កន្លែង បានសាងសង់បានជាង ៧០ភាគរយ ត្រូវបានអាជ្ញាធរស្រុកបាទី ចុះផ្អាក ក្រោយពិនិត្យឃើញថា គ្មានច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវ ដូច្នេះត្រូវផ្អាកការសាង់សង់សិនរង់ចាំមានច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវ៕

មតិយោបល់