ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប BMW បើកបុករបងវិទ្យាស្ថានជាតិអប់រំ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង ៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង គឺរថយន្តស៊េរីទំនើប BMW បើកបុករបងវិទ្យាស្ថានជាតិអប់រំបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក BMW 640I ពាក់ស្លាកលេខ ភ្នំពេញ 2BD-0708 ពណ៌សូកូឡា ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿន ជ្រុលចង្កូតបុករបងវិទ្យាស្ថានជាតិអប់រំ បណ្ដាលឲ្យរថយន្ដរងការខូចខាតផ្នែកខាងមុខ ចំណែកឯរបងវិទ្យាស្ថានជាតិអប់រំរងការខូចខាតទ្វារ និងបាក់បង្គោលថ្មមួយដើមយ៉ាងដំណំ បន្ទាប់ពីកើតហេតុម្ចាស់រថយន្តរត់គេចបាត់ស្រមោលភ្លាមៗតែម្ដង។

សូមបញ្ជាក់៖ ករណីនេះសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តខាងលើទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់