ព័ត៌មានជាតិ

រថយន្តមួយគ្រឿង ដាច់ហ្វ្រាំងក្រទ្បាប់ ចាក់ផ្លែស្វាយពេញផ្លូវ នៅស្រុកខ្សាច់កណ្តាល

កណ្ដាល: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា កាលពីវេលាម៉ោង ៨ និង៤០នាទីព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកផ្លែឈើក្រឡាប់ នៅរង្វង់មូលស្ពានព្រែកតាមាក់ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

មូលហេតុ៖ ដាច់ហ្វ្រាំង។

រថយន្តខាងលើដឹកផ្លែស្វាយពីកំពង់ស្ពឺ ទៅព្រំដែនវៀតណាម ហើយករណីនេះ មិនបង្កឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែរងការខូចខាតបង្គោលចំណាំងភ្លើងមួយដើមប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ ពិនិត្យឃើញថា មានខូចខាតទ្រព្យសម្បត្តិរដ្ឋ ទើបឲ្យភាគីរថយន្តចេញសងថ្លៃខូចខាត៕

មតិយោបល់