ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនបរទេសម្នាក់ករណីលួច…

សៀមរាប: នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទី កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានចុះទៅចំណុចសណ្ឋាគារ អ៊ីលីសៀម ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅខុសច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសរូបនេះ មានឈ្មោះ INQOLFSSON INQOLFUR STEINAR ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ អ៊ីស្លង់ ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅសណ្ឋាគារខាងលើ រីឯលិខិតឆ្លងដែនបានជ្រុះបាត់ កាលពីអំឡុងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីបាត់ ក៏បានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ច និងបានទទួលឯកសារធ្វើដំណើរពីស្ថានទូតហើយ តែជនបរទេសរូបនេះ មិនបានទៅស្នើសុំទិដ្ឋាការចេញទេ ព្រោះគ្មានថវិកាសម្រាប់បង់អាករទិដ្ឋាការស្នាក់នៅ ដែលបានផុតសុពលភាព ហើយចំពោះការស្នាក់នៅហូបចុកប្រចាំថ្ងៃ គឺជំពាក់ខាងសណ្ឋាគារ។
បច្ចុប្បន្នជនបរទេសរូបនេះ ត្រូវបានបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញ ប្រចាំខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់