ព្រះវិហារៈ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយទទួលបានការចូលរួមសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរស្រុក បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយនៅផ្សារចំបក់សែនជ័យ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញផលិតផលហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចជា៖
– ទឹកសូដា ចំនួន ៥១កំប៉ុង ស្មើនឹង ១៦.៨៣លីត្រ
– ទឹកក្រូចចម្រុះ ចំនួន ៩៦ដប ស្មើនឹង ៣៥.៩០៤លីត្រ
– ទឹកសណ្តែក ចំនួន ០២ប្រអប់ ស្មើនឹង ០១លីត្រ
– ទឹកតែបៃតង ចំនួន ២០ដប ស្មើនឹង ៨.៤លីត្រ
– ត្រីខ ចំនួន ០៩ដប ស្មើនឹង ០.៨៣៧គីឡូក្រាម
– នំចម្រុះ ចំនួន ១១ថង់ ស្មើនឹង ៥,១គីឡូក្រាម។
បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូតរក្សាទុក ដុតកម្ទេចចោលនៅពេលក្រោយ និងបានឲ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចាលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕




មតិយោបល់