ភ្នំពេញៈ កាលពីវេលាម៉ោង ១១និងង ៤០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចស្តុបបូកគោ លើផ្លូវមុនីវង្ស ស្ថិតសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានរថយន្តចំនួន២គ្រឿងបើកមកឈប់រង់ចាំភ្លើងស្តុប តាមបណ្ដោយផ្លូវមុនីវង្ស ដោយរថយន្តទី១ម៉ាក តូយូតាព្រូស ពណ៌ទឹកប្រាក់ មានគ្នា២នាក់ ចំណែករថយន្ដមួយគ្រឿងទៀតម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-5538 បើកបរដោយបុរសម្នាក់ ភ្លាមៗនោះមានរថយន្តម៉ាក ឡិចស៊ីសNX200T ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-9877 ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនបានជ្រុលទៅបុកគូថរថយន្ដ RAV4 ពីក្រោយបណ្តាលឲ្យរថយន្ត RAV4 ជ្រុលទៅបុកគូថរថយន្ដ តូយូតាព្រូស បន្តទៀត បង្កការខូចខាតយ៉ាងដំណំទាំង៣គ្រឿង សំណាងមិនមានអ្នករងរបួស។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងកត់កំណត់ ហើយភាគីខាងរថយន្តបង្កធ្វើការសម្របសម្រួលដោយចេញថ្លៃខូចខាតឲ្យភាគីរថយន្តរងគ្រោះ ដើម្បីបញ្ចប់រឿង៕



មតិយោបល់