ព័ត៌មានជាតិ

រថយន្តបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ រួចបើកគេចបាត់ស្រមោល

ភ្នំពេញ: នៅវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ កងសង្គ្រោះបន្ទាន់របស់អង្គភាព៧១១ បានចេញជួយសង្គ្រោះ ករណីរថយន្តបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ក្បាលនិងជើង ទីតាំងកន្លែងកើតហេតុ ស្ថិតនៅត្រង់ចំណុចភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ផុន ស្ទេវិន ភេទប្រុស អាយុ ១៨ ឆ្នាំ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ច នៅក្នុងមូលដ្ឋានបានចុះដល់ទីតាំង កន្លែងកើតហេតុ រួចបានរាយការណ៍ ទៅផ្នែកជំនាញចុះមកយកម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន ចំណែកឯរថយន្តបង្កហេតុ បានបើកគេចចេញពីទីតាំងកន្លែងកើតហេតុបាត់ស្រមោល ដោយសុវត្ថិភាព ។

ជនរងគ្រោះត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ ជួយសង្គ្រោះបឋមរួចដឹកបញ្ជូនទៅព្យាបាល បន្តនៅមន្ទីរពេទ្យព្រះកុសុម: ៕

មតិយោបល់