ព័ត៌មានជាតិ

ស្រ្តីម្នាក់ស្រវឹងស្រាជិះម៉ូតូរេចង្កូតធ្លាក់ផ្លូវ ដួលបែកមុខបែកមាត់រងរបួសធ្ងន់

ពោធិ៍សាត់: នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអូរ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារដួលម៉ូតូខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់។

ជនរងគ្រោះឈ្មោះ ទួន នូវ ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G-3805 បើកក្នុងស្ថានភាពស្រវឹងធ្វើដំណើរពីជើងទៅត្បូង រេចង្កូតទៅឆ្វេងទៅស្ដាំ លុះមកដល់ចំណុចកើតហេតុធ្លាក់ផ្លូវដួល របួសធ្ងន់បែកមុខបែកមាត់ផ្អើលឡានពេទ្យមកដឹកទៅសង្គ្រោះ ៕

មតិយោបល់