កំពង់ស្ពឺៈ នៅថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៩ នៅចណុចផ្ទះជួលស្ថិតក្នុងសិប្បកម្មផលិតទឹកសុទ្ធលីម ម៉េងស្រេង ភូមិប៉ាលហាល ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មាន ពី ឈ្មោះ លាង ស្រ៊ុន ភេទប្រុស អាយុ៣៤ឆ្នាំ ជាគ្រប់គ្រងទូទៅនៅក្នុងរោងសិប្បកម្មខាងលើ មានទីលំនៅក្នុងភូមិឃុំខាងលើ ថា មានករណីអត្តឃាត(ចងក)មួយកើតឡើង ដោយមានឈ្មោះ ពៅ ញ៉ ភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិព្រែកប្រា ឃុំព្រែកឬស្សី ស្រុកល្វាឯមខេត្តកណ្តាល បានធ្វើអត្តឃាត (ចង.ក)ស្លាប់ខ្លួនឯងនៅចំណុចបន្ទប់ស្នាក់នៅលេខ១៤ក្នុងសិប្បកម្ម លីមម៉េងស្រេង ដោយយកក្រម៉ាពណ៍ខៀវចងជាប់នឹងផ្ទោងដែកក្នុងបន្ទប់ដេករបស់ខ្លួន។
តាមការពិនិត្យរបស់ជំនាញកុសល្យវិច្ច័យស្រុកបានបញ្ជក់ និងមានការចូលរួម ពីអជ្ញាធរ ភូមិ ឃុំ បានឲ្យដឹងថា សាកសពខាងលើ បានចងករដោយខ្លួនឯង មិនមានពាក់ពន្ធ័ករណីផ្សេងឡើយ និងតាមបំភ្លឺរបស់ប្រពន្ធឈ្មោះ វ៉ាន សុខរើនអាយុ៣៤ឆ្នាំ បានអោយដឹងថាប្តីរបស់គាត់ ជាមនុស្សចូលចិត្តហូបស្រាជាប្រចាំ ហើយ ពិតជាចង.ក ដោយខ្លួនឯងប្រាកដមែន។
បចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់