ព័ត៌មានជាតិ

បងប្អូនភ្លោះ២នាក់រអិលជើងធ្លាក់ក្នុងអណ្ដូងទឹកលង់ស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកដងទង់

កំពត: ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង៥និង៣០នាទីល្ងាច មានករណីលង់ទឹកស្លាប់2នាក់នៅភូមិអូរកណ្ដោលឃុំទទុង ស្រុកដងទង់ ។
1/ឈ្មោះជត សៀវម៉ី ភេទស្រី អាយុ4ឆ្នាំ។
2/ឈ្មោះជត សៀវមួយ ភេទស្រី អាយុ4ឆ្នាំ(ជាកូនភ្លោះ)។
ក្មេងស្រីទាំងពីររអិលជើងធ្លាក់ក្នុងអណ្ដូងទឹកជំរៅ៣ម៉ែត្របណ្ដាលឲ្យលង់ស្លាប់ទាំងពីរនាក់បងប្អូន។
ឪពុកឈ្មោះទឹម កុសល់អាយុ35ឆ្នាំ
ម្ដាយឈ្មោះយឹម ស្រីមិចអាយុ32ឆ្មាំ
ចេញទៅរកស៊ីនៅខេត្តព្រះសីហនុ ក្មេងនៅជាមួយជីតានិងជីដូន។
ដោយគាត់រវល់ដឹកគោចូលក្រោលនិងធ្វើបាយហូប។
បញ្ជាក់អណ្ដូងចម្ងាយ១០ម៉ែត្រពីផ្ទះបន្ទាប់ពីយើងធ្វើកោសល្យវិច័យរួចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់