ព័ត៌មានជាតិ

រន្ធត់! ​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​​​រងរបួស​ធ្ងន់ ក្រោយជិះម៉ូតូបុកដើមឈើ​​

សៀមរាប: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមា​​នបុរស២នាក់ ជិះម៉ូតូបុក​ដើមឈើ​ បណ្តាល​ឲ្យស្លាប់​ម្នាក់​និង​ម្នាក់ទៀត​​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅ​ភូមិ​សណ្តាយ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។

​ជនរងគ្រោះ​មានឈ្មោះ ម៉ុ​ច មី​ត ភេទ​ប្រុស អាយុ១៧ឆ្នាំ និង​ម្នាក់ទៀត​ដែល​រងរបួស​ធ្ងន់​មានឈ្មោះ រិត ផេង ភេទ​ប្រុស អាយុ២១ឆ្នាំ អ្នក​ទាំង២នាក់ ​រស់នៅ​ភូមិ​កកោះ​ជ្រុំ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ជិះ​ម៉ូតូ​ម៉ាក ​ហុងដា ​សេ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១៤ ពាក់​ស្លាក​លេខ ​បាត់ដំបង​1K-3838។

​ជនរងគ្រោះ​​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ចំណែក​​សាកសព​ជនរងគ្រោះ​ម្នាក់ទៀត ត្រូវបានសមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

មតិយោបល់