ព័ត៌មានជាតិ

សូមមេត្តាចោលសំរាម ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ដើម្បីសោភ័ណភាពអនាម័យស្អាតល្អ នៅក្នុងទីក្រុងយើងទាំងអស់គ្នា

ភ្នំពេញ: ទោះបីជាកម្លាំងប្រជាការពារខណ្ឌដូនពេញ ខិតខំបាញ់លាងសម្អាតជាប្រចាំក្តី ក៏នៅតែមានបងប្អូនប្រជាពលរដ្ឋ មួយចំនួនតូច ដែលអញ្ជើញមកលេងកម្សាន្ត នៅលើសួនច្បារវត្តបុទុម នេះបរិភោគអាហាររួច បន្សល់ទុកកាកសំណល់អាហារនៅលើការ៉ូឡា និង សួនច្បារដដែល ។

រដ្ឋបាលខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែល អញ្ជើញមកលេងកម្សាន្ត សូមមេត្តាចោលសំរាម ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ដើម្បីសោភ័ណភាពអនាម័យស្អាតល្អ នៅក្នុងទីក្រុងយើងទាំងអស់គ្នា ។

សូមបញ្ជាក់ថា៖ រូបភាពនេះកើតឡើងនៅចន្លោះចាប់ពីម៉ោង ៣ និង០០នាទី ដល់ម៉ោង ៤ និង០០ នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ៕

មតិយោបល់