ព័ត៌មានជាតិ

Update៖ ផ្អើលទាំងមេឃមិនទាន់ភ្លឺ អគ្គិភ័យឆេះរថយន្តធុនធំ នៅបុរីហាយធិច២

ភ្នំពេញ: នៅវេលាម៉ោង ០៤ និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុច បុរីហាយធិច២ ស្ថិតនៅក្រុមទី៤ ភូមិតាង៉ៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ មានករណីអគ្គិភ័យឆេះ រថយន្តដឹកទំនិញ១គ្រឿង ម៉ាក Hyundai។

ករណីនេះ ពុំបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ ដោយបាន ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២៨គ្រឿង អស់ទឹក១១២គីប។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនីចេញពីកាប៊ីនរថយន្ត៕

មតិយោបល់