ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិន ឡុង ​ប្រកាស​ជា​ថ្មី ​ប្រគល់​ទ្រព្យ​សម្បត្តិ​ឲ្យ​កូន​ប្រុស​ទាំង​អស់​

ហុងកុង៖ កំពូលតារាសម្ដែងចិន លោក ឈិន ឡុង (Jackie Chan) ធ្លាប់បានប្រកាសថា លោកនឹង​បរិច្ចាគ​ទ្រព្យ​សម្បតិ្ត​ទាំង​អស់របស់លោក នៅក្រោយពេលស្លាប់ ប៉ុន្តែនៅពេលនេះ កំពូលតារាសម្ដែងក្បាច់គុនមួយនេះ បាន​ផ្លាស់​ប្ដូរ​ចិត្ត និង​ផ្ទេរ​ទ្រព្យសម្បតិ្តទាំងអស់ឲ្យទៅកូនប្រុស ដែលទើបចេញពីគុក។

យោងតាមការចុះផ្សាយរបស់ Yahoo នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៥ បានឲ្យដឹងថា លោក ឈិន ឡុង បានប្រកាស​ជាថ្មីថា ទ្រព្យសម្បត្តិគ្រប់យ៉ាងដែលលោកមាននឹងត្រូវឲ្យកូនប្រុស Jaycee Chan ដែលទើបចេញពីគុក នៅ​មុន​ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ពីបទប្រើប្រាស់គ្រឿងញៀន។ «បើ​ទ្រព្យ​សម្បត្តិ​ខ្ញុំ​មិន​ប្រគល់​ឲ្យ​កូន​ប្រុស តើ​គួរ​ឲ្យ​អ្នក​ណា​វិញ? គ្រប់​យ៉ាង​គឺ​ជា​កម្មសិទ្ធិ​របស់​គេ។ គេ​ជា​កូន​ប្រុស​ខ្ញុំ ហើយ​ខ្ញុំ​ជា​ឪពុក​គេ។ រឿង​នេះ​គឺ​មិន​អាច​ផ្លាស់​ប្ដូរ​បាន​ឡើយ»។ នេះជាសំដីរបស់លោក ឈិន ឡុង ដែលបានថ្លែងប្រាប់​សារព័ត៌មាន កាលពីថ្មីៗនេះ។

ចាប់ពីកូនប្រុស ត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅក្នុងគុករយៈពេល ៦ខែមក ឈិន ឡុងហាក់ដូចជាផ្លាស់ប្ដូរ​ចរិតច្រើន ដោយងាយមកចាប់អារម្មណ៍ និងផ្ដល់ភាពកក់ក្ដៅដល់កូន និងគ្រួសារ ហើយថ្មីៗនេះ នៅជួយសម្រួលការងារ​ថត​បញ្ចប់អាល់ប៊ុមថ្មីរបស់កូនប្រុសទៀត ដែលបានផ្អាក់​អស់មួយរយៈ ដោយសារតែ Jaycee ត្រូវឃុំខ្លួន៕

001ec949fb1b1233b8600aAL-jaycee-chan-2309e

មតិយោបល់