ព័ត៌មានជាតិ

រថយន្តកុងតឺន័រ បើកលឿនបត់ឆ្វេង សង្ស័យផ្ទុកលើចំណុះ បណ្ដាលឲ្យរបូតការចាប់ប្អៀងមួយចំហៀង…

ភ្នំពេញៈ នៅវេលាម៉ោង២ និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃច័ន្ទ ទី២២ ខែកក្ដដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័រដឹកគ្រឿងប៉ូឡុងខ្ចៅខ្ចងពេញ សង្ស័យផ្ទុកលើចំណុះ បើកលឿនបត់ឆ្វេង បណ្ដាលឲ្យរបូតការចាប់ប្អៀងមួយចំហៀងខាងឆ្វេង។

ករណីនេះ ពុំមានមនុស្សរងរបួសនោះទេ កើតហេតុនៅតាមបណ្ដោយផ្លូវ៣៧១ កែងនិងផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ពិនិត្យឃើញ មិនប៉ះពាល់សដល់ម្បត្តិរដ្ឋ ក៏ឲ្យម្ចាស់ស្ទូចរថយន្តចេញទៅ ដោយខ្លួនឯង៕

មតិយោបល់