ភ្នំពេញៈ បុរសជនជាតិបរទេសម្នាក់ ជួលផ្ទះស្នាក់នៅ ទើបបាន១ខែ ស្រាប់តែ បញ្ចេញអាកប្បកិរិយា ស្រវឹងរាល់ថ្ងៃ មិនថាព្រឹក មិនថាល្ងាចយប់ ដើរកូរតាមបន្ទប់ផ្ទះជួល បង្កឲ្យព្រួយបារម្មណ៍ ទ្រាំងលែងបានប្តឹងប៉ូលិស ឲ្យជួយអន្តរាគមន៍ ឃាត់ហៅនាំយកទៅអប់រំនៅប៉ុស្តិ៍ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅផ្ទះជួល ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនខាងលើ ជាជនជាតិក្រិច បានមកជួលផ្ទះ ក្នុងកុងត្រា ៦ខែ ហើយបានកក់លុយបន្ទប់២ខែហើយ ចូលមកស្នាក់នៅទើបបាន១ខែ ស្រាប់តែ ចុងក្រោយនេះ ស្រវឹង រាល់ថ្ងៃ យប់ ស្រែកឡូឡា ដើរកូរតាមបន្ទប់ជួល របស់កម្មករ បង្កឲ្យព្រួយបារម្មណ៍ ត្រូវបាន ម្ចាស់ផ្ទះ រាយការណ៍ប្តឹងទៅសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ ឃាត់នាំយកទៅអប់រំ នៅប៉ុស្តិ៍ ។
តាមម្ចា់ផ្ទះបានឲ្យដឹងថា គាត់បញ្ឈប់កុងត្រាជួលបន្ទប់ ឲ្យជនបរទេសរូបនេះហើយ ដោយជនបរទេសរូបនេះ សុខចិត្តឈប់ជួល តែសុំយកលុយ កក់២ខែវិញ និងសុំស្នាក់នៅរយៈពេល៥ថ្ងៃ បន្តទៀតជាបណ្តោះអាសន្ន ដើម្បីដើរស្វែងរកបន្ទប់ជួលផ្សេងទៀត ម្ចាស់ផ្ទះយល់ព្រម ឯកភាពគ្នា បញ្ចប់រឿង ចាកចេញរៀងខ្លួន៕
មតិយោបល់