ព័ត៌មានជាតិ

រថយន្ត១គ្រឿង បើកបុកម៉ូតូ NEX បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ៣នាក់

កំពង់ស្ពឺ: វេលាម៉ោង ២និង០១នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវលេខ១៤០ ចំណុចភូមិទន្លេរកន្ទឹល ឃុំត្រពាំងគង ស្រុកសំរោងទង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដបុកម៉ូតូ។

រថយន្ដ០១គ្រឿងម៉ាក AVANZA ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ (ក្រោយកើតហេតុ ចុះរត់គេចខ្លួនបាត់) ធ្វើដំណើរពីត្បូងទៅជើង ដល់ចំណុចខាងលើ បានបុកម៉ូតូ០១គ្រឿង ម៉ាក NEXពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ1N-9147 ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា អ្នកបើកឈ្មោះ ឌឹម ឌី ភេទប្រុស អាយុ២២ឆ្នាំ ឌុបមនុស្ស០២នាក់៖ ទី១ឈ្មោះ ឌឹម និមល ភេទស្រី អាយុ១៨ឆ្នាំ (ស្លាប់) និងទី២ឈ្មោះ អឿន ចាន់ថុល ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង៣រស់នៅភូមិកែវមន្នី ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ករណីនេះ បណ្ដាលឲ្យស្លាប់មនុស្សស្រីម្នាក់ និងរបួសធ្ងន់០២នាក់ (ប្រុស) ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ព្រមទាំងខូចម៉ូតូ និងរថយន្ដធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងទាំង០២ ទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាល រដ្ឋបាលត្រពាំងគង ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់