ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនឪពុកបង្កើត ធ្វើទារុកម្មលើកូនប្រុសខ្លួន បណ្ដាលឲ្យរបួសយ៉ាងដំណំ

រតនគិរីៈ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សា ដោយចេតនា ទៅលើកុមារ កាលពីវេលាម៉ោង១០និង១០នាទីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។

ជនសង្ស័យឈ្មោះ ខាត់ សារី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងត្បូង (ត្រូវជាឪពុកបង្កើតជនរងគ្រោះ) មានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

ដំណើររឿង៖ នៅវេលាម៉ោង ១០និង០០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជនសង្ស័យខាងលើ បានធ្វើទារុកម្មលើកូនប្រុសរបស់ខ្លួនឈ្មោះ ឃឹម លាភ ភេទប្រុស អាយុ៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ/ឃុំកើតហេតុ បណ្ដាលឲ្យរបួសធ្ងន់ (ជាំភ្នែកខាងស្តាំមួយចំហៀង)។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ។

ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាល ក្រុងបានលុង ដើម្បីសួរនាំ និងកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់