ព័ត៌មានជាតិ

មិនគួរណាគិតខ្លីលោតពីលើផ្ទះធ្លាក់បាក់.ក ស្លាប់ភ្លាមៗចោលប្រពន្ធនិងកូនបែបនេះសស់

ព្រះវិហារ: បុរសម្នាក់គិតខ្លីដល់ថ្នាក់បញ្ចប់ជីវិតខ្លួនដោយលោតពីលើផ្ទះ បាក់.ក ស្លាប់ភ្លាមនៅនឹងកន្លែងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៩ នៅចំណុចផ្ទះកូនជនរងគ្រោះ ស្ថិតនៅភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាមឹត មួន ភេទប្រុស អាយុ៥៧ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
តាមប្រភពបានបន្តទៀតថា បើតាមការស្តាប់ចម្លើយ បងប្អូនរួមទាំង កូន របស់ជនរងគ្រោះ ថាការធ្វើអត្តឃាតខ្លួនឯងនេះ មូលហេតុ ដោយសារជនរងគ្រោះមានជំងឺសរសៃប្រសាទប្រចាំកាយ។
បន្ទាប់ពីធ្វើការត្រួតពិនិត្យ ទៅលើសាកសព្វ ដោយមន្ត្រីជំនាញ រួមជាមួយ នឹងអាជ្ញាធរមូលដ្ឋានរួចសព ពិតជាស្លាប់ ដោយការធ្វើអត្តឃាត លោតពីលើផ្ទះបាក់.ក ស្លាប់ ដោយខ្លួនឯងពិតប្រាកដ៍មែន ទើបប្រគល់សព ឲ្យទៅបងប្អូនសាច់ញ្ញាតិ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕

 

មតិយោបល់