ករណីរថយន្តនិងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ តាមបណ្តោយផ្លូវជាតិលេខ៦….
កណ្តាល:យោងតាមផេកHotline117បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត បណ្ដាលឲ្យស្លាប់ ០១នាក់(ប្រុស) ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ ។
នៅវេលាម៉ោង ១០:៤៥ នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ករណីខាងលើស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ៕
មតិយោបល់