ព័ត៌មានជាតិ

ចូលច្រៀង KTV ពេលចេញមកវិញ បានបាត់ទូរស័ព្ទដៃ ក៏ទៅដាល់នារីម្នាក់ឲ្យរងរបួសធ្ងន់

ភ្នំពេញ: បុរសបីនាក់ បានជិះកង់បីមក KTV ច្រៀងខារ៉ាអូខេ ហើយបានបាត់ទូរស័ព្ទមួយគ្រឿង រួចក៏រករឿងទៅលើនារី ក្នុងហាងនោះ រហូតឈានដល់វាយនារីម្នាក់មួយដៃសន្លប់ស្ដូក ហើយរត់ចេញមកខាងក្រៅ ត្រូវបានបុគ្គលិកបម្រើការកន្លែងនោះ ដេញកាប់ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសឈាមស្រោចពេញខ្លួន។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលទី២៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ចំណុចKTVមួយកន្លែង ជិតវត្តអង្គតាមិញ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៏សែនជ័យ។

ជនរងគ្រោះមិនត្រូវស្គាល់អត្តសញ្ញាណនោះទេ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតគេឃើញបុរសបីនាក់ ជិះកង់បីមកចូលKTVមួយកន្លែង ពេលចេញមកវិញបានបាត់ទូរស័ព្ទមួយគ្រឿង ក៏បានរករឿងនារីៗ ដែលកំដររហូតឈានទៅដល់វាយនារីម្នាក់ បណ្ដាលឲ្យរងរបួសសន្លប់ស្តូកស្ដឹង រួចក៏រត់ចេញពីក្នុងហាង តែត្រូវបុកគ្គលិកនាំគ្នាដេញកាំជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសឈាមហូរស្រោចពេញខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ រួចទាក់ទងរថយន្តសាម៉ុយ មកដឹកជនរងគ្រោះទៅព្យាបាលសិន រង់ចាំសួរនាំជាក្រោយ៕

មតិយោបល់