ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៨ និង៣០នាទី កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ករណីលួចមានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីវាយប្លន់យកម៉ូតូ-ខ្សែក) ។
ប្រភពព័ត៌មាន បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានធ្វើសកម្មភាពកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៥ និង០០នាទី នៅមុខផ្ទះគ្មានលេខផ្លូវ៦៤៤ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះឈ្មោះ សេង សៀម ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២៥០ (បុរីសម្បត្តិមានហេង៣) ផ្លូវលេខ២ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ កន្លងមកជនសង្ស័យឈ្មោះសុខ ដារ៉ា ធ្លាប់ជាប់ពន្ធនាគារព្រៃស ០១ឆ្នាំ ក្នុងឆ្នាំ២០១៧ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។ លទ្ធផលធ្វើតេស្តទឹកនោមជនសង្ស័យ៖ វិជ្ជមាន (មានសារធាតុញៀន) ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរចាត់ការតាមនីតិវិធី ៕
មតិយោបល់