ព័ត៌មានជាតិ

ប៊ិះទៅហើយ! បុគ្គលិកក្រុមហ៊ុនឯកជនអាឡាដាំង ត្រូវជនសង្ស័យប្រើល្បិចយកឥវ៉ាន់ តាមអនឡាញ

ភ្នំពេញ: នៅវេលាម៉ោង ៤ និង៥០នាទីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆបោក (ប្រើល្បិចយកឥវ៉ាន់ តាមមអនឡាញ) នៅចំណុចតាមបណ្តោយផ្លូវសហពន្ធរុស្សី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ អេង លី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់តុ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលផ្លូវលំ ភូមិស្វាយប៉ាក សង្កាត់ស្វាអាត់ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ ហៃ ផល្លាភ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនអាឡាដាំង ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលទំពូង ខណ្ឌចម្ការមន ។

សម្ភារ:បាត់បង់ ៖ គ្មាន ។
សម្ភារ:បន្សល់ទុក ទូរទស្សន៍៣២អ៊ីង ០១គ្រឿង និងម៉ាស៊ីនរត់ហាត់ប្រាណ០១គ្រឿង ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនសង្ស័យ បានកម្មង់ទិញទំនិញខាងលើ តាមអនឡាញ ពីជនរងគ្រោះ លុះដល់ម៉ោងកើតហេតុះ ជនរងគ្រោះ បានឲ្យបុគ្គលិកយកទំនិញខាងលើ ទៅប្រគល់ឲ្យជនសង្ស័យ នៅម្តុំផ្សាររតនាផ្លាហ្សា ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខហាងស៊ុបចិន ដោយបានឲ្យជនរងគ្រោះ ទុកទំនិញនៅមុខងស៊ុបចិន ហើយចាំយកពីម្ចាស់ហាងនោះ រួចជនសង្ស័យ បានជិះម៉ូតូកង់បីចេញទៅបាត់។

ភា្លមនោះ បុគ្គលិករបស់ក្រុមហ៊ុន បានទៅតាមជនសង្ស័យ និងបានឃាត់ខ្លួនជនសង្ស័យ នៅម្តុំមុខក្រុមហ៊ុនប៊ូយ៉ុង ផ្លូវសហពន្ធ័រុស្សី សង្កាត់ទឹកថ្លា ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ធ្វើការសាកសួរ ដោយជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់