ព័ត៌មានជាតិ

បុរសម្នាក់ ផឹកស្រវឹងនៅកំពង់វត្តថ្វាក់ ធ្លាក់ទឹកលង់ស្លាប់!

បាត់ដំបង: កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់អង្គុយផឹកស្រានៅតូបគេលក់កំពង់វត្តថ្វាក់ ស្រវឹងធ្លាក់ទឹកលង់ស្លាប់ នៅកំពង់វត្តថ្វាក់ ភូមិសេរីវ័ន្ត ឃុំអណ្តើកហែប ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ រឿន រ៉ា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកើតហេតុ។

តាមការបំភ្លឺរបស់ឈ្មោះ គង់ សង អាយុ៤២ឆ្នាំ ត្រូវជាប្រពន្ធ បានប្រាប់ថា ជនរងគ្រោះតែងតែផឹកជាប្រចាំ នៅតូបកំពង់វត្តថ្វាក ពេលស្រវឹងតែងតែចុះត្រាំទឹក លុះដល់ថ្ងៃកើតហេតុខ្ញុំរង់ចាំយូរពេក ក៏ចុះទៅមើល ឃើញតែ អាវនិងស្បែកជើង ខ្ញុំក៏ឲ្យបងប្អូនគេជិះទូកឆ្លងពីត្រោយម្ខាង ជួយរកក្នុងទឹករកមិនឃើញ។ លុះព្រឹកឡើងថ្ងៃទី១១ ខែឆ្នាំដដែល បានឃើញសាកសពអណ្តែតទឹកចម្លាយពីកន្លែងកើតហេតុ២០ម៉ែត្រ។

តាមការត្រួតពិនិត្យកម្លាំងជំនាញរបស់យើង ជនរងគ្រោះពិតជា ស្រវឹងស្រាធ្លាក់ទឹកលង់ស្លាប់ពិតប្រាកដមែន៕

មតិយោបល់