ព័ត៌មានជាតិ

ពិតហ៊ានមែន! ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់ ក្បែរសមត្ថកិច្ចនគរបាល

កំពង់ស្ពឺៈ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ កាបូបពីស្ត្រីម្នាក់ ពេលកំពុងជិះម៉ូតូតាមផ្លូវជាតិលេខ ១៣០ ក្បែរសមត្ថកិច្ចនគរបាល ស្ថិតនៅខាងលិចភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៩ ម៉ោង១២ និង០០នាទី។

ជនរងគ្រោះ ឈ្មោះ ស៊ឹម ឡុងនី ភេទស្រី អាយុ ៣៥ ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំរលាំចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យឈ្មោះ សាន់ រី ហៅត្រា ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិព្រៃកំប៉ុក ឃុំធម្មតាអរ ស្រុកសំរោងទង។

សម្ភារៈដកហូតមាន៖
-កាបូប១
-ទូរស័ព្ទ១ គ្រឿងម៉ាក អាយហ្វូន ពណ៌ទឹកប្រាក់
-ម៉ូតូ​ជនសង្ស័យ​ ១​គ្រឿង​ ម៉ាក​ហុងដា​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៤​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CQ-1792​ ទូរស័ព្ទ​ ១​គ្រឿង​ ម៉ាក​សាំ​ស៊ុ​ង​។​

​ក្រោយ​ពី​សាកសួរ​ជនសង្ស័យ​ខាងលើ​ បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ឆក់​យក​កាបូប​ពី​ជន​រង​គ្រោះ​ខាងលើ​ ពិតប្រាកដ​មែន​។​ បច្ចុប្បន្ន​ករណី​ខាងលើ​ជំនាញ​ បាន​កសាង​សំណុំ​ងឿង​ ចាត់ការ​តាម​នីតិវិធី​៕

មតិយោបល់