ព័ត៌មានជាតិ

អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនមនុស្ស ១៣នាក់ រួមនឹងគ្រឿងញៀនជិត២គីទ្បូ

សៀមរាប: កម្លាំងអាវុធហត្ថខេត្តសៀមរាប បានបើប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ឈានដល់ការចាប់ខ្លួនមនុស្ស ១៣នាក់ ដោយធ្វើការរឹបអូសវត្ថុតាងគ្រឿងញៀន បានជិតពីរគីទ្បូក្រាម កាលពីវេលាម៉ោង ១១ និង០០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចតាយ៉ែកថ្មី ឃុំតាយ៉ែកថ្មី ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជនសង្ស័យខាងលើមានឈ្មោះ៖
១.ជា តក់ ភេទប្រុស អាយុ ១៩ឆ្នាំ
២. ភួយ ហៀន ភេទប្រុស អាយុ២៣ឆ្នាំ
៣.យ៉ាត ជី ភេទប្រុស អាយុ ២៣ឆ្នាំ
៤.ហាស់ ណេតពៅ ភេទប្រុស អាយុ៣៧ ឆ្នាំ
៥.ដុ រិ ភេទប្រុស អាយុ ២៤ឆ្នាំ
៦.ប៉ែន ធាភេទប្រុស អាយុ ៣៤ ឆ្នាំ (សង្ស័យជួញដូរគ្រឿងញៀន)
៧.ទួច ថៃ ភេទប្រុស អាយុ ៣៤ឆ្នាំ
៨.វ៉ៃ ស៊ីន ភេទប្រុស អាយុ ២៤ឆ្នាំ
៩.ថង់ វណ្ណី ភេទប្រុស អាយុ ២៧ ឆ្នាំ
១០.ចុង រ័ត្ន ភេទប្រុស អាយុ ៣៥ ឆ្នាំ
១១.ឆោម សាវាយ ភេទប្រុស អាយុ ២៨ឆ្នាំ
១២.ទ្បេះ សាលី ភេទប្រុស អាយុ ៣៥ឆ្នាំ

វត្ថុតាងដកហូតបាន៖
-ម្សៅក្រាមសថ្លាសរុប ០៩ កញ្ចប់ ទម្ងន់ ១,៦៤៧.៥៥ ក្រាម (ថ្លឹងទាំងសម្បក)
-ជញ្ចីង ១គ្រឿង
-ដាវសាម៉ូរៃ ២ដើម
-ទូរស័ព្ទចំនួន ៧គ្រឿង

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងបន្តនីតិវិធី និងរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តសៀមរាប៕

មតិយោបល់