ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌឬស្សីកែវ បន្តចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើកាត់ស្លាកយីហោ ដែលដំទ្បើងគ្មានការអនុញាតិ

ភ្នំពេញៈ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ០៨និង៣០នាទី ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងលោក ស៉ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌ សរុបចំនួន ២២នាក់ ចុះធ្វើការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងរុះរើ កាត់ស្លាកយីហោដែលបានដំឡើង ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច រំលោភលើចំណី ផ្លូវសាធារណៈ និងការដំឡើងអក្សរខុសពីអក្សរជាតិ តាមការណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតាមសងខាងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ប្ញស្សីកែវ ទទួលលទ្ធផលដូចខាងក្រោម ៖

-បានកាត់ស្លាកយីហោចំនួន ១២ផ្ទាំង ក្នុងនោះអាជីវករស្ម័គ្រចិត្ត កាត់ដោយខ្លួនឯង។
-សរុប០៤ថ្ងៃ រដ្ឋបាលខណ្ឌ កាត់បានចំនួន៣៥ ផ្ទាំង។

ដោយឡែកនៅថ្ងៃច័ន្ទថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌ បន្តចុះកាត់ស្លាកយីហោនៅទីតាំងខាងលើ បានចំនួន១១ផ្ទាំង ក្នុងនោះម្ចាស់ស្លាកយីហោ កាត់ដោយខ្លួនឯងចំនួន០២ផ្ទាំង។

ចំពោះមុខគណៈកម្មការ នឹងបន្តចុះអនុវត្តការងារនេះ នៅតាមដងផ្លូវសំខាន់ៗទាំងអស់ ក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវ រាជធានីភ្នំពេញជាបន្តទៀត៕

មតិយោបល់