ព័ត៌មានជាតិ

រថយន្តហ៊ីណូ ប៉ះគ្នាជាមួយម៉ូតូរ៉ឺម៉ក បណ្ដាលឲ្យរបួសមនុស្សម្នាក់

ព្រះសីហនុៈ នៅវេលាម៉ោង ១០ និង២០ នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨០-១៨១ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូរ៉ឺម៉ក។

រថយន្ត០១គ្រឿង ម៉ាក HINO ពណ៌ស ពាក់ស្លាកលេខកំពង់ធំ 3A-1443 បើកបរដោយឈ្មោះ ផា សុផាត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិស្រែក្នុង ឃុំដំដែក ស្រុកសូត្រនិគម ខេត្តសៀមរាប ពេលមកដល់ចំណុចខាងលើ បានឆ្លងផ្លូវពីលិចទៅកើត ស្របពេលនោះ ក៏មានម៉ូតូរ៉ឺម៉ក ០១គ្រឿង ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលមានទិសដៅពីភ្នំពេញ-ព្រះសីហនុ បើកបរដោយឈ្មោះ ផាន ផារិន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរទិញអេតចាយ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មកដល់ក៏បានបុកប៉ះគ្នាតែម្តង។

ករណីនេះ បណ្ដាលឲ្យអ្នកបើកបរម៉ូតូរ៉ឺម៉ក របួសមធ្យម ត្រូវបាន បញ្ជូនមកព្យាបាល នៅគ្លីនិចឯកជនវាលរេញ។

រីឯវត្ថុតាងរថយន្ត និងម៉ូតូរ៉ឺម៉ក សមត្ថកិច្ច យកមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្ត នគរបាលបាននាំមកសាកសួរ ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់