ភ្នំពេញៈ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីនគរបាល៣រូប ដែលពាក់ព័ន្ធករណីរត់ការ និងអន្តរាគមន៍ឲ្យមានការដោះលែង ក្រុមជនសង្ស័យជនជាតិចិន ត្រូវបានតំណាងអយ្យការ ប្រគល់ឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ទី១.មានឈ្មោះ វណ្ណ សុភាព, ទី២ឈ្មោះ សឿន សុថា និងទី៣ឈ្មោះ រ័ត្ន ពិន ក្នុងនោះ២រូប មានឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ បម្រើការនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងម្នាក់ទៀតថ្នាក់ វរសេនីយ៍ត្រីបម្រើការងារនៅការិយាល័យ។
សូមជំរាបថា ក្រុមជនជាតិចិនចំនួន ១៨នាក់ (សញ្ជាតិតៃវ៉ាន់១២នាក់) ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ិនធើណេត(VOIP) ស្ថិតក្នុងចំការស្វាយ របស់ឈ្មោះ ហេ ជីវអេង ដែលបានជួលឲ្យទៅឈ្មោះរ័ត្ន ពិន ស្ថិតនៅភូមិចារ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០១៩៕



មតិយោបល់