ព្រះសីហនុៈ ពលរដ្ឋថតរូបភាពនារសៀលថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០១៩នេះ និងជូនជាដំណឹងដល់អ្នកបើកបរយានយន្តផ្សេងៗ អោយប្រុងប្រយ័ត្ន នៅតាមផ្លូវភ្លោះខាងក្រោយខ្សាច់មាស (ចុះពីរង្វង់មូលតោ២) ថា មានទឹកដក់ និងមានជង្ហុក អាចជាប់រថយន្ត ឬដួលម៉ូតូ និងជូនជ្រាបដល់អជ្ញាធរជំនាញផងដែរ ដើម្បីពិនិត្យ និងជួយសម្រួលកន្លែងដែលមានជង្ហុកនេះ។
តាមពលរដ្ឋដដែលបញ្ជាក់ថា ដូចក្នុងរូបភាព គឺរថយន្តមួយគ្រឿង បានធ្លាក់ចូលជង្ហុកតាមផ្លូវនោះ ក្រោយមិនដឹងថា ផ្លូវមានជង្ហុក ដោយសារទឹកដក់មើលមិនឃើញ៕

មតិយោបល់