ព័ត៌មានជាតិ

គ្រោះថ្នាក់ណាស់ប្អូន!!! រកឃើញទឹកក្រូចចម្រុះ ទឹកប៉េងបោះ ទឹកតែបៃតង និងគេមបួ ខូចគុណភាព

ព្រៃវែង: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រៃវែង ដោយមានកិច្ចសហការចូលរួមពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណ:កម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញនៅផ្សារកំពង់ត្របែក ស្ថិតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផល ម្ហូបអាហារផងដែរ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញសារធាតុគីមីហាមឃាត់ និងផលិតផលហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចជា÷
– ទឹកក្រូចចម្រុះ ចំនួន ២៦ដប ស្មើនឹង ១០គីឡូក្រាម
– ទឹកក្រូចកំប៉ុងចំណុះ ២៥០មីលីលីត្រ ចំនួន ៤៨កំប៉ុង ស្មើនឹង ១២គីឡូក្រាម
– ទឹកប៉េងបោះ ចំនួន ១៥កែវ ស្មើនឹង ១១.៥គីឡូក្រាម
– ទឹកតែបៃតង ចំនួន ០៥ដប ស្មើនឹង ១.៥គីឡូក្រាម
– គេមបួយ ចំនួន ២កែវ ស្មើនឹង ០.៥គីឡូក្រាម ។

សរុបទំនិញខូចគុណភាព ដែលមន្ត្រីជំនាញបានធ្វើកំណត់ដកហូតទុកកម្ទេចចោលមានចំនួន ៣៥.៥គីឡូក្រាម ។

បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូតរក្សាទុក ដុតកម្ទេចចោល នៅពេលក្រោយ និងបានឱ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ ការដាក់តាំងលក់ទំនិញហួស កាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចាលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់