ព័ត៌មានជាតិ

មុខសញ្ញាឆក់និងលួច ឆក់ទូរស័ព្ទដៃ នៅក្រុងបាត់ដំបង ពេលនេះឃាត់បាន៣នាក់

បាត់ដំបង: ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និង មានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៩ លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប និង កម្លាំងជំនាញចុះប្រតិបត្តិការបង្ក្រាប ករណី លួច ( ឆក់ទូរស័ព្ទដៃ ) ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែលបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះ ឈ្មោះ វុន សុធារី ភេទស្រី អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃ២២ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ៣និង៤០ នាទី នៅចំណុចផ្ទះវីងវេរលុយ ស្ថិតក្នុងភូមិ ជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សម្ភារ:បាត់បង់មាន ៖ មានទូរស័ព្ទដៃម៉ាក iphone X ពណ៌ស ០១គ្រឿង
ជនសង្ស័យចំនួន ០៣ នាក់
១ ឈ្មោះ ជេត ណូមន្នីវណ្ណ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២ ឈ្មោះ លឿម សុវណ្ណ ហៅ ក្តី ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣ ឈ្មោះ សន បញ្ញា ហៅ ង៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ( ជាអ្នកទទួលផល ) ។
ក្នុងកិច្ចប្រត្តិបត្តិការនេះវត្ថុតាងចាប់យកមាន៖
– ម៉ូតូ ០១ គ្រឿងម៉ាក HONDA PCX ពណ៌ ស ក្រហម ស៊េរីឆ្នាំ ២០១៩ គ្មានស្លាកលេខ ។
– ទូរស័ព្ទដៃ ០១គ្រឿងម៉ាក iphone X ពណ៌ ស
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធី៕

 

 

មតិយោបល់