ព័ត៌មានជាតិ

ប្រពន្ធស្លាប់ចោលប្តីបន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តខ្ទាតចូលក្រោមកង់នៅក្រុងស្ទឹងសែន

កំពង់ធំ: ករណីគ្រោះថ្នាក់ចរាចរ ម៉ូតូបុកជាមួយរថយន្ត បណ្តាលឲ្យស្លាប់ស្រ្តីម្នាក់ បុរសម្នាក់រងរបួស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១៥នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវលំក្រាលគ្រូសក្រហម ចំណុចផ្លូវប្រសព្វសញ្ញាលេខបូក ភូមិរការ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅលាយស ស្លាកលេខគ្មាន បើកបរទិសដៅពីកើតទៅលិច ដោយឈ្មោះ គីន ខា ភេទប្រុស អាយុ៣៤ឆ្នាំ(មុខរបរកសិករ) រស់នៅភូមិ ឃុំកើតហេតុខាងលើ(របួសស្រាល)(ពាក់មួកសុវត្ថិភាព) ឌុបប្រពន្ធឈ្មោះ តាក់ ឡែម អាយុ៣៣ឆ្នាំ មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ។
រថយន្តម៉ាកហាយ៉ាន់ដាយ ពណ៌ខៀវ.ក្រហម ស្លាកលេខក្រចេះ 3A.0001 បែនដឹកដី បើកបរទឹសដៅពីជើងទៅត្បូង ដោយឈ្មោះ សៀង ភា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីសួរបំភ្លឺ។
មូលហេតុបង្កដោយអ្នកបើកបរម៉ូតូគ្មានហ្វ្រាំង និងមានល្បឿនលឿននៅចំណុចផ្លូវប្រសព្វ បានទៅបុករថយន្តចំត្រចៀកទ្វារខាងឆ្វេង បណ្តាលឲ្យម៉ូតូ ដួលហើយខ្ទាតអ្នករួមដំណើរចូលកង់រថយន្តខាងក្រោយ កិនស្លាប់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងយកវត្ថុតាងមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់