ព័ត៌មានជាតិ

រថយន្ត​ប្រា​ដូ​បើក​បុក​គូទ​រថយន្ត VIGO ពេញទំហឹង​ក្អួត​ចេញ​ឈើប្រណិត ៣​ដុំ​

រាជធានី​ភ្នំពេញ ៖ រថយន្ត​ប្រា​ដូ​ពណ៌​ទឹកប្រាក់​មួយ​គ្រឿង​បើកបរ​ដោយ​យុវជន​ម្នាក់​បាន​បើក​បុក​គូទ​រថយន្ត​វី​ហ្គោ ពណ៌​ខ្មៅ មួយ​គ្រឿង​ចំ​ពីក្រោយ​ពេញទំហឹង​បណ្ដាលអោយ​រថយន្ត​ប្រា​ដូរង​ការខូចខាត​មួយ​កំណា​ត់​មុខ និង​ធ្វើអោយ​រថយន្ត​វី​ហ្គោរ​ង​ការខូចខាត​ខាត​មួយ​កំណាត់​ខាងក្រោយ ធ្លាយ​ចេញ​ឈើ​ប្រណិត​៣​ដុំ ដែល​ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ ទី ២១ ឧសភា ២០១៤​នៅ​ចំណុច​មុខ​ភោជនី​ដ្ឋា​ន ពីរ៉ាមីត តាមផ្លូវ​១៩៨៦ ស្ថិតនៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ប្រា​ដូ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ 2J-1763 បើក​ដោយ​យុវជន​ម្នាក់​បាន​ធ្វើដំណើរ​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវ​១៩៨៦ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច មកដល់​ចំណុច​មុខ​ភោជនី​ដ្ឋា​ន​ពីរ៉ាមី​ត ក៏​បាន​ទៅបុក​ពីក្រោយ​រថយន្ត​ម៉ាក VIGO ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បណ្តោះអាសន្ន 5506 ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​រថយន្ត​ប្រា​ដូរង​ការខូចខាត​មួយ​កំណា​ត់ ខាង​មុខ​ចំណែក​រថយន្ត VIGO​រង​ការខូចខាត​មួយ​កំណាត់​ខាងក្រោយ ហើយ​ក្អួត​ចេញ​ឈើប្រណិត​៣​ដុំ ធ្លាក់​ពេញ​ផ្លូវ តែ​ត្រូវបាន​ម្ចាស់​រថយន្ត​VIGO​លើកដាក់​លើ​រថយន្ត​វិញ​។​

​ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​វី​ហ្គោ​បានទាមទារ​សំណង​ពី​ម្ចាស់​រថយន្ត​ប្រា​ដូ​ចំនួន​៥​ពាន់​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែ​ម្ចាស់​រថយន្ត​ប្រា​ដូមិន​ព្រមក៏​ធ្វើការ​ទាក់ទង​ទៅ​សមត្ថកិច្ច​អោយ ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​រងចាំ​ការដោះស្រាយ​តាម​ក្រោយ​។ តែ​ពេល​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើអោយ​ម្ចាស់​រថយន្ត​វី​ហ្គោ​មាន​អារម្មណ៍​ភ័យ​តក់ស្លុត​ព្រោះ​រថយន្ត​របស់​ខ្លួន​មាន​ដឹក​ឈើប្រណិត​៣​ដុំ​ក៏​សុំ​ឱ្យ​ម្ចាស់​រថយន្ត​ប្រា​ដូ​យក​រថយន្ត​របស់​គាត់ ទៅ​ជួសជុល​នៅ​យានដ្ឋាន​ក្បែរ​នោះ​ទៅ ព្រោះ​គាត់​មិន​ចង់​វែងឆ្ងាយ​ហើយ​ភាគី​ខាង​ម្ចាស់ រថយន្ត​ប្រា​ដូ ក៏​យល់ព្រម​ទៅ​ព្រោះ​គាត់​ក៏​មិន​ចង់​វែងឆ្ងាយ​ដែរ​៕​
1

23

មតិយោបល់