ព័ត៌មានជាតិ

បើស្រលាញ់ខ្លួនសូមជៀសឲ្យឆ្ងាយ! នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនមុខសញ្ញា ជួញដូរ និងរក្សាទុកប្រើប្រាស់ ៩ នាក់

កោះកុង: កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៣និង១០ នាទីល្ងាច កម្លាំងការិយាល័យ ប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការឃាត់ខ្លួនមុខសញ្ញា ជួញដូរ និងរក្សាទុកប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៩ នាក់ ស្រី ២ នាក់ នៅចំណុចសង្កាត់ស្មាច់មានជ័យ និងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជនសង្ស័យរួមមាន ៖
១. ឈ្មោះ មឿន ប៊ុនហេង ភេទប្រុស អាយុ ២៩ ឆ្នាំ
២. ឈ្មោះ ថង អាវ ភេទប្រុស អាយុ ២២ ឆ្នាំ
៣. ឈ្មោះ ស្រី កា ភេទស្រី អាយុ ២០ ឆ្នាំ
៤. ឈ្មោះ ស៊ូ លក្ខិណា ហៅយ៉ា ភេទស្រី អាយុ ២៤ ឆ្នាំ
៥. ឈ្មោះ ទូច ចម្រើន ហៅពីង ភេទប្រុស អាយុ ២៩ ឆ្នាំ
៦. ឈ្មោះ ហេង សុវណ្ណ ហៅង៉ោល ឬខ្វាន់ ភេទប្រុស អាយុ ២១ ឆ្នាំ
៧. ឈ្មោះ លី វ៉ាន់នីន ភេទប្រុស អាយុ ២១ ឆ្នាំ
៨. ឈ្មោះ កង ចាន់វាសនា ភេទប្រុស អាយុ ១៧ ឆ្នាំ
៩. ឈ្មោះ នេត សុវណ្ណ ហៅវ៉ាន់ ភេទប្រុស អាយុ ២៦ ឆ្នាំ

ដកហូតបានវត្ថុតាង ៖ ម្សៅក្រាមព៌ណសថ្លា មេតំហ្វេតាមីន ៣ កញ្ចប់ និងសម្ភារមួយចំនួន ។

ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញយើង កំពុងបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

 

មតិយោបល់