ព័ត៌មានជាតិ

Update៖ ជួយស៊ែររកសាច់ញាតិគាត់ផង! សពស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវប្រទះឃើញ កំបុតម្រាមដៃមេខាងឆ្វេង មិនទាន់ដឹងជាករណីអ្វីទេ

បាត់ដំបង: កាលពីវេលាម៉ោងប្រហែល ១០ និង ២៥ នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចជិតផ្លូវបេតុងក្រោយផ្សារពូពុយ ស្ថិតក្នុងភូមិចម្ការសំរោង ២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីប្រទះឃើញមនុស្សស្លាប់ សង្ស័យអំពើឃាតកម្ម។

សាកសពភេទស្រី មិនស្គាល់អត្តសញ្ញាណ អាយុប្រហែលចន្លោះពី ២៥ ដល់ ៣៥ ឆ្នាំ។

ភិនភាគសាកសព៖
-សក់វែងពណ៌ខ្មៅ
-ពាក់ខ្សែចង្កេះ
-ពាក់ចិញ្ចៀនដាំត្បូងម្រាមដៃនាងខាងស្ដាំ
-កំបុតម្រាមដៃមេខាងឆ្វេង។

បច្ចុប្បន្នកម្លាំងនគរបាលកោសល្យវិច័យ កំពុងតែធ្វើការពិនិត្យ និងសន្និដ្ឋាន។ សូមបងប្អូនសាច់ញាតិណា បាត់សមាជិកក្នុងគ្រួសារ ដែលមានភិនភាគខាងលើ អាចទំនាក់ទំនងតាមរយ:លេខទូរសព្ទ 092 93 55 44 , 081 233339 , 087 577734 , 070 353233 , 0965999665៕

មតិយោបល់