ភ្នំពេញៈ កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោង៩និង០០នាទី នៅចំណុចតូបលក់គ្រឿងកាឡៃក្នុងផ្សារស្ទឹងមានជ័យថ្មី(ជាន់ទី១) ផ្លូវ២១៧ ភូមិ ទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ករណីខាងលើជនសង្ស័យទី១មានឈ្មោះ នួន និស្ស័យពេជ្ររ៉ាត់ ហៅ ពេជ្រ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៤៤០ ផ្លូវលំ ភូមិ ថ្មី សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
ទី២-ជនសង្ស័យឈ្មោះ លី ស្រីមុំ ភេទ ស្រី អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ព្រែករកា ឃុំ ព្រែករកា ស្រុក កណ្តាលស្ទឹង ខេត្ត កណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
ចំណែកជនរងគ្រោះមាន ឈ្មោះ អ៊ុក នាង ភេទ ស្រី អាយុ ៦៤ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៦ ផ្លូវលេខ៦ ភូមិ ដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ មុខរបរ លក់ដូរ ។
សម្ភារៈជនរងគ្រោះដែលបាត់បង់ ៖ លុយខ្មែរចំនួន១,៤០០,០០០ រៀល,លុយដុល្លារចំនួន១៥០ដុល្លារ , អត្តសញ្ញាណប័ណ្ណចំនួន០១សន្លឹក និង កាបូបលុយចំនួន០១ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៩ វេលាម៉ោង៩និង៣០នាទី ជនរងគ្រោះឈ្មោះ អ៊ុក នាង បានបិទទ្វារចាក់សោរតូបលក់គ្រឿងអលង្គការ ការឡៃ ក្នុងផ្ទះស្ទឹងមានជ័យថ្មី ស្ថិតនៅ ផ្លូវមុន្នីរ៉េត ភូមិ ទ្រា៣ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ដោយបានទុកទ្រព្យសម្បត្តិមួយចំនួនក្នុងតូបរួមមាន៖ លុយខ្មែរចំនួន១,៤០០,០០០ រៀល,លុយដុល្លារចំនួន១៥០ដុល្លារ , អត្តសញ្ញាណប័ណ្ណចំនួន០១សន្លឹក និង កាបូបលុយចំនួន០១ ពេលនោះជនសង្ស័យចំនួន០២នាក់ឈ្មោះ នួន និស្ស័យពេជ្ររ៉ាត់ ហៅ ពេជ្រ និង ជនសង្ស័យឈ្មោះ លី ស្រីមុំ បានមកធ្វើសកម្មភាពយកដែលលួចសរសៃឆ្កឹះសោរទ្វារតូបលក់គ្រឿងកាឡៃរបស់ជនរងគ្រោះឈ្មោះ អ៊ុក នាង ហើយនាំគ្នាគេចខ្លួនបាត់ ។ លុះមកដល់ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០និង០០នាទី ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ឲ្យចាត់ការតាមច្បាប់ ភ្លាមនោះសមត្ថកិច្ចបានចុះទៅពិនិត្យមើលកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅកន្លែងកើតហេតុ ហើយបានចុះស្រាវ ជ្រាវ រហូតដល់វេលាំោង១និង០០នាទីថ្ងទី២៥ ខែកក្កដា ឆ្នាំ២០១៩ ទើបប្រទះឃើញជនសង្ស័យទាំង០២នាក់ឈ្មោះ នួន និស្ស័យពេជ្ររ៉ាត់ ហៅ ពេជ្រ និង ជនសង្ស័យឈ្មោះ លី ស្រីមុំ កំពុងដើរតាមផ្លូវលំ ភូមិ ដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ ក៏ឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ចាត់តាម
ច្បាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង
ចាត់តាមនីតិវិធី ៕
មតិយោបល់