ព័ត៌មានជាតិ

ទីតាំងអាជីវកម្មយីហោ ប៉ារីស, ជំនោថ្មី និងយីហោវ៉ាស៊ីនតោន នៅស្រុកព្រៃកប្បាស ត្រូវអាជ្ញាធរ ឲ្យធ្វើកិច្ចសន្យា មិនឲ្យមានការជួញដូរផ្លូវភេទ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន

តាកែវៈ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ អនុវត្តតាមការណែនាំរបស់លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំដោយលោក អ៊ុម សារឿន អភិបាលរងស្រុកព្រៃកប្បាស ដោយមានការចូលរួមពី អធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថស្រុក ប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេឃុំ លោកមេភូមិ បានចុះធ្វើការផ្សព្វផ្សាយ អប់រំណែនាំ និងធ្វើកិច្ចសន្យាមិនឲ្យមានការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងជួញដូរផ្លូវភេទ ដល់ម្ចាស់អាជីវកម្មយីហោ ប៉ារីស និងជំនោថ្មី ស្ថិតនៅឃុំព្រៃផ្ដៅ និងយីហោវ៉ាស៊ីនតោន និងត្រពាំងរាម ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ៕

មតិយោបល់