ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ កៀបជើងក្នុងជណ្តើរយន្តនៅផ្សារអូឡាំពិកទាំងព្រឹក

ភ្នំពេញៈ ក្មេងប្រុសម្នាក់ដែលមានអាយុជិត៣ឆ្នាំបានកៀបជើងជាប់នឹងជណ្តើរយន្តជាន់ទីពីរនៅក្នុងផ្សារអូឡាំពិក បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ។

ប្រភពពីសាក្សីបានប្រាប់ថា មុនកើតហេតុ ក្មេងប្រុសរូបនោះបានទៅផ្សារអូឡាំពិកជាមួយម្តាយដើម្បីរកទិញឥវ៉ាន់ ហើយបានឡើងទៅជាន់ទី២តាមជណ្តើរយន្ត។ ខណៈកំពុងតែជិះជណ្តើរយន្តនោះ ក្មេងប្រុសបានស៊កជើងចូលទៅក្នុងប្រឡោះប្រហោងជាប់នឹងបង្កាន់ដៃបណ្តាលឲ្យកៀបជាប់តែម្តង ធ្វើឲ្យក្មេងនោះស្រែកយំយ៉ាងខ្លាំង ហើយម្តាយក្មេងស្រែកឲ្យគេជួយ និងជួយទាញជើងកូនចេញមកវិញដែរតែទាញមិនបាន។

ភ្លាមៗនោះ កម្លាំងសន្តិសុខផ្សារបានបិតជណ្តើរយន្តឲ្យឈប់ដំណើរការ ហើយបានយកឧបករណ៍មកគាស់ជួយសង្គ្រោះក្មេងនោះបាន និងនាំយកទៅព្យាបាលនៅមន្ទីពេទ្យភ្លាមៗ។ ក្មេងប្រុសរូបនោះគេនៅមិនទាន់ស្គាល់ឈ្នោះនៅឡើយទេ ហើយករណីនេះអ្នកគ្រប់គ្រងផ្សារធានារ៉ាប់រងលើការព្យាបាលទាំងស្រុង។
សូមបងប្អូនដែលមានកូនតូចៗត្រូវមានការប្រុងប្រយ័ត្ននៅពេលជិះជណ្តើរយន្តដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

https://youtu.be/SM85cCCCMWE

មតិយោបល់