ព័ត៌មានជាតិ

ក្រមុំ អាយុ ១៧ឆ្នាំ ដាច់ចិត្តចងក សម្លាប់ខ្លួន ដោយសារមានវិបត្តិ

ប៉ៃលិនៈ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ០៦ព្រឹក មានការភ្ញាក់ផ្អើលមួយ ដោយសារតែនាងក្រមុំម្នាក់បានសម្រេចបញ្ចប់ជីវិតខ្លួនឯង ក្នុងវ័យ ១៧ឆ្នាំ ដោយគ្មានអាលោះអាល័យ។

ហេតុការណ៍ធ្វើអត្តឃាត បានកើតឡើងនៅចំណុចលើផ្ទះខាងក្រោយភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយជនរងគ្រោះឈ្មោះ ម៉ៅ វិជួន ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចជំនាញបានធ្វើការពិនិត្យសាកសពរួចមក បានឲ្យដឹងថា ជនរងគ្រោះបានធ្វើអត្តឃាតដោយសារមាន ជំងឺផ្លូវចិត្ត ពិតប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុនិងប្រគល់សាកសពឲ្យអាណាព្យាបាលជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់