តួកគីៈក្រសួងការបរទេសតួកគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ក្រោយរដ្ឋប្រហារយោធា ត្រូវបរាជ័យមនុស្សស្លាប់បានកើនឡើងដល់ ៣២៣នាក់ហើយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅរាត្រីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៦។
ចំនួនអ្នកស្លាប់ទាំងនេះ រួមបញ្ចូលទាំងជនស៊ីវិលជាង ១៩០នាក់ និងអ្នកផ្សំគំនិតធ្វើរដ្ឋប្រហារ ១០០នាក់ ផ្អែមតាមសេចក្តីថ្លែងការណ៍នេះ បានបន្ថែមទៀតថាជាង ១.៤០០ នាក់ បានរងរបួសនៅក្នុងការប៉ុនប៉ង ធ្វើរដ្ឋប្រហារយោធា ដែលបានវាយប្រហារប្រទេសនេះកាលពីយប់ថ្ងៃសុក្រ ប៉ុន្តែត្រូវបានបរាជ័យ នៅព្រឹកថ្ងៃសៅរ៍។
មនុស្សជាង ៦.០០០នាក់ ត្រូវបានឃុំខ្លួនដោយសារតែការចូលរួមរបស់ពួកគេ នៅក្នុងរដ្ឋប្រហារបរាជ័យនេះ។ ក្នុងសេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា វាជាបព្វជិតអ៊ីស្លាម ហើយលោក Fethullah Gulen ជាមេដឹកនាំប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ៕
មតិយោបល់