ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន

ត្បូងឃ្មុំៈ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានធ្វើការបង្ក្រាបជាក់ស្តែង ករណីរក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចភូមិសេរីសុខា ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់
កាលពីវេលាម៉ោង ៤និង៣០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។

ជនសង្ស័យឈ្មោះ អួន ចាប ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ១៨ ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ដកហូត៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន១កញ្ចប់ និងឧបករណ៍ជក់ថ្នាំញៀនមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុង ចាត់ការតាមនីតិវិធី៕

មតិយោបល់